តើបទចំរៀងនេះជាបទលោក ស៊ីន ស៊ីសាមុតឬ? សូមជួយខ្ញុំផង! 11 ខែឧសភា 2009
Posted by cambodiatoday in ចំរៀង, សិល្បៈ.trackback
ខ្ញុំមានសេចក្តីស្នើមួយ សង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចជួយខ្ញុំបាន។ មានបទចំរៀងខ្មែរមួយពីសម័យដើម ខ្ញុំសង្ស័យអ្នកច្រៀងគឺលោកស៊ីន ស៊ីសាមុត ក៏ប៉ុន្តែខ្ញុំមិនដឹងច្បាស់ទេ។ ខ្ញុំគិតថា បទហ្នឹងមានចំណងជើងថា “នារីកាចតែអញ្ចឹង” តែខ្ញុំមិនច្បាស់ដែរ។ ទំនុកចំរៀងហ្នឹង មានច្រៀងថា “ណ៎ៗៗៗៗ កុំកាចពេក គ្រាន់តែភ្នែកកួរឱ្យខ្លាច កាចជាងព្រាយបិសាច ឱ! ខ្លាចណាព្រលឹង…” តើបងប្អូនដែលឮទេ? តាមខ្ញុំដឹង បទនេះបានសម្តែងក្នុង ស៊ីឌី ឆ្លងដែន លេខ ១៣០ ក៏ប៉ុន្តែខ្ញុំរក ស៊ីឌីហ្នឹងមិនបានសោះ។ តើអាចជួយខ្ញុំបានឬទេ? តាមពិត ខ្ញុំមានបទនេះរួចហើយ មិនបាច់ផ្ញើមកខ្ញុំទេ។ ខ្ញុំគ្រាន់តែចង់ដឹងថា ទីមួយ តើអ្នកច្រៀងពិតជាលោកស៊ីន ស៊ីសាមុតឬ? ហើយទីពីរ តើបទនេះមានចំណងជើងអ្វីដែរ? បើបងប្អូនមានស៊ីឌី លេខ ១៣០ហ្នឹង អាចជួយថតចម្លងកំរបវា ផ្ញើមកខ្ញុំតាមអ៊ីមែលបានឬទេ (ដែលមានបញ្ជីបទចំរៀងនិងអ្នកច្រៀងនីមួយៗ)? ខ្ញុំបានធ្វើការស្រាវជ្រាវតាមអ៊ីនធើណែតយូរហើយ ហើយមិនបានទទួលចម្លើយនៅឡើយទេ។ ការណ៍នេះប្រញាប់បន្តិច ដូច្នេះបើបងប្អូនស្គាល់បទនេះ សូមឆ្លើយប្រាប់ខ្ញុំភ្លាមដោយបានចែងវិចារលើប្លកនេះ។ ប្រសិនបើបងប្អូនមិនស្គាល់ទេ ប៉ុន្តែស្គាល់ទីកន្លែងផ្សេងទៀតដែលប្រហែលជាមានពត័មានអំពីរឿងនេះ សូមណែនាំឱ្យខ្លួនខ្ញុំស្គាល់ផង។
សូមអរគុណទុកជាមុន!!!
សុំទោស ខ្ញុំឆ្លាប់ឭដែរ ឥឡូវ មគពុងដើររក ក្នុង iTune របស់ខ្ញុំ បើរកឃើញខ្ញុំនឹងផ្ញើជូន !
សូមអរគុណ ក៏ប៉ុន្តែមិនចាំបាច់ផ្ញើជូនទេ ខ្ញុំមានបទនោះរួចហើយ។ សូមទោស តាមពិតការប្រកាសរបស់ខ្ញុំមិនសូវច្បាស់ដែរ ក្រោយពេលបានអានវិចាររបស់លោក ខ្ញុំបានកែវាបន្តិចដែរ។ ខ្ញុំគ្រាន់តែចង់ដឹងថា តើអ្នកច្រៀងគឺជាលោក ស៊ីន ស៊ីសាមុតឬ ហើយថា តើបទនេះមានចំណងជើងអ្វីដែរ ហើយខ្ញុំត្រូវការភស្តុតាងជាក់លាក់ផង ដូចជាកំរបស៊ីឌីអញ្ចឹង (ដែលមានបញ្ជីបទនីមួយៗនិងអ្នកច្រៀងនីមួយៗ)។ ពេលខ្ញុំស្តាប់ សម្លេងអ្នកច្រៀងដូចជាលោកស៊ីន ស៊ីសាមុតដែរ ខ្ញុំមានជំនឿប្រហែលជា៩៩ភាគរយថា ជាសម្លេងរបស់គាត់មែន ក៏ប៉ុន្តែខ្ញុំត្រូវដឹងឱ្យច្បាស់ ១០០ភាគរយតែម្តង។
បទនេះពិតជាច្រៀងដោយលោក ស៊ិន ស៊ីសាមុតមែន ។ ចំណងជើង គឺ នាងកាចតែអញ្ចឹង ។ និពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក វ៉ោយ ហូរ ។ ខ្ញុំមិនមានគម្របស៊ីឌីទេ តែខ្មុំមានសៀវភៅចម្រៀងពីអតីតកាលដែលមានបទនេះ ហើយគេដាក់ចំនងជើងដូច្នេះឯង ។
អរគុណ